អនុសាសន៍ចំពោះគោលនយោបាយ

ការអនុវត្ត​ច្បាប់​ដែល​មានស្រាប់

     ទន្លេ​ ​ស​ ​គឺជា​ភូមិតូច​មួយ​ស្ថិតនៅ​ចន្លោះ​ស្រុក​តា​មន្ត​ ​និង​ស្រុក​សំរោង​។​ ​ប្រជាជន​ក្នុង​ភូមិ​ទន្លេ​ស​ ​ប្រកបរបរ​កសិកម្ម​ដើម្បី​ចិញ្ចឹមជីវិត​។​ ​ពុំ​មាន​ប្រជាជន​ណា​ម្នាក់​ដែល​យើង​បាន​និយាយ​ជាមួយ​ ​ធ្លាប់​ឮ​ពី​ការ​បណ្តុះបណ្តាល​ផ្ទាល់​អំពី​បេតិកភណ្ឌ​វប្បធម៌​ទេ​ ​ប៉ុន្តែ​គាត់​បាន​ស្គាល់​តំបន់​តា​មន្ត​ ​ដោយសារតែ​ ​ ​សង្គ្រាម​។​ ​ឯ​ប្រជាជន​ខ្លះទៀត​បាន​ទៅ​ទស្សនា​តំបន់​នេះ​កាលពី​ឆ្នាំ​កន្លងមក​។​ ​ប្រជាជន​វ័យ​ចំណាស់​ពុំ​ធ្លាប់​ទទួល​បានការ​អប់រំ​អំពី​បេតិកភណ្ឌ​វប្បធម៌​នៅ​តាម​សាលារៀន​ទេ​ ​ក៏ប៉ុន្តែ​គាត់​បានដឹង​តិចតួច​ដែរ​អំពី​តំបន់​បេតិកភណ្ឌ​ជាតិ​តាមរយៈ​កម្មវិធី​ទូរទស្សន៍​។​ ​ក្រៅពី​ការអប់រំ​មានកម្រិត​ ​ប្រជាជន​វ័យក្មេង​ខ្លះ​នៅក្នុង​ភូមិ​ ​ទទួល​បានការ​អប់រំ​នៅ​តាម​សាលារៀន​អំពី​បេតិកភណ្ឌ​វប្បធម៌​។​ ​ទោះបីជា​យ៉ាងណា​ក្តី​ ​ពុំ​មាន​នរណា​ម្នាក់​ដឹងពី​វិធីសាស្ត្រ​ក្នុង​ការសិក្សា​បន្ថែម​អំពី​បេតិកភណ្ឌ​ជាតិ​ ​ឬ​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ ​របស់​ខ្លួន​ទេ​។​

ការអប់រំដល់​ទាហាន

    មុនដំបូង​បង្អស់​ ​ទាហាន​ដែល​ប្រចាំការ​នៅក្នុង​តំបន់​ប្រសាទ​តា​មន្ត​ ​ត្រូវ​មានការ​យល់ដឹង​ល្អ​អំពី​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ហេ​ក​ហ្ក៍​ ​ដើម្បី​ការពារ​សុវត្ថិភាព​នៃ​សម្បត្តិ​វប្បធម៌​។​ ​ពុំ​មាន​ទាហាន​មួយ​ណា​ម្នាក់​ដែល​ត្រូវ​បាន​សម្ភាសន៍​ ​លើកឡើង​អំពី​ការ​បណ្តុះបណ្តាល​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ទេ​។​ ​នេះ​ជា​ការបំពាន​លើ​សន្ធិសញ្ញា​។​ ​ដោយសារតែ​ទាហាន​អាច​ប្រឈម​នឹង​ស្ថានភាព​ដែល​បេ​តិ​ ​ក​ភណ្ឌ​វប្បធម៌​ជួបប្រទះ​នឹង​គ្រោះថ្នាក់​ពី​នៃ​ការបំផ្លាញ​ ​ទាហាន​ចាំបាច់​ទទួលការ​បណ្តុះបណ្តាល​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ថែរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌​។​

     វិធីសាស្ត្រ​ដ៏​មានប្រសិទ្ធភាព​មួយ​ក្នុង​ការ​បណ្តុះបណ្តាល​ទាហាន​ ​អំពី​កាតព្វកិច្ច​របស់​ខ្លួន​តាមលំអាន​នៃ​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​គឺ​ការប្រើ​ប្រាស់​កម្មវិធី​បណ្តុះបណ្តាល​ទាហាន​ដែល​មានស្រាប់​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​ដើម្បី​បញ្ជ្រាប​ដល់​ទាហាន​នៅ​តាម​សាលា​កងយោធពល​ខេមរៈ​ភូមិន្ទ​។​ ​តាមរយៈ​វិធីសាស្ត្រ​នេះ​ ​កងកម្លាំង​យោធា​ជាច្រើន​នឹង​យល់ដឹង​អំពី​ច្បាប់​ជុំវិញ​បេតិកភណ្ឌ​វប្បធម៌​ ​ដែល​អាច​ជួយ​ជ​ម្រុ​ញ​ឲ្យ​ប្រទេស​កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​ ​ក្នុង​ការ​ដើរតាម​លំអាន​នៃ​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​។​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​អាច​លើកទឹកចិត្ត​ដល់​កងកម្លាំង​យោធា​ឲ្យ​ចែករំលែក​ចំណេះដឹង​ដែល​ខ្លួន​ទទួល​បាន​ ​ទៅកាន់​ទាហាន​ដែល​កំពុង​ប្រចាំការ​នៅក្នុង​តំបន់​ប្រាសាទ​តា​មន្ត​ ​ឬ​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អាច​ផ្តល់​ការ​បណ្តុះបណ្តាល​ផ្ទាល់​នៅក្នុង​តំបន់​តែម្តង​។​

     គិត​មក​ត្រឹម​ឆ្នាំ២០១៨​ ​ការ​ដាក់​ពង្រាយ​កងទ័ព​របស់​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ ​នៅតែ​បន្ត​ ​បន្ទាប់ពី​ការ​ប៉ះទង្គិច​រវាង​ប្រទេស​ទាំងពីរ​។​ ​ដោយហេតុថា​ ​ការបំពាន​ធ្ងន់ធ្ងរ​លើ​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​ដែល​បង្កឡើង​ដោយ​ភាគី​ថៃ​ ​កងកម្លាំង​យោធា​កម្ពុជា​គួរ​ក្តាប់​យក​ឱកាស​ដែល​ប្រទេស​ទាំង២មិន​មាន​ ​សង្គ្រាម​ជាមួយគ្នា​នេះ​ ​ដើម្បី​លើកទឹកចិត្ត​ទាហាន​ថៃ​ឲ្យ​ទទួលការ​បណ្តុះបណ្តាល​អំពី​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​។​ ​បន្ថែម​លើស​ពីនេះ​ទៅទៀត​ ​រាល់​ការ​បណ្តុះបណ្តាល​សម្រាប់​កងកម្លាំង​យោធា​ ​គួរតែ​រួមបញ្ចូល​ទាំង​ការ​បណ្តុះបណ្តាល​ផ្លូវការ​អំពី​ប្រវត្តិសាស្ត្រ​នៃ​តំបន់​តា​មន្ត​ដែរ​។​

ការអប់រំ​សម្រាប់​សិស្សានុសិស្ស​

     ដោយ​មូលហេតុ​ថា​ ​គ្រូបង្រៀន​ដែល​យើង​បាន​និយាយ​ជាមួយ​ពុំ​បាន​លើកឡើង​ពី​ការ​ដាក់បញ្ចូល​មេរៀន​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ទៅ​ក្នុង​កិច្ច​តែងការ​បង្រៀន​របស់​ខ្លួន​ ​ទើប​តម្រូវការ​ឲ្យ​ដាក់បញ្ចូល​ទីតាំង​នានា​ដូចជា​តំបន់​តា​មន្ត​និង​ស្រុក​អង្គរបុរី​ ​ទៅ​ក្នុង​កម្មវិធី​សិក្សា​សម្រាប់​សិស្សា​-​នុ​សិស្ស​ដែល​រស់នៅ​ក្នុង​តំបន់​ខាងលើ​ ​ក្លាយជា​តម្រូវការ​ចាំបាច់​ដែល​ត្រូវ​ពិចារណា​។​ ​មូលហេតុ​ទូទៅ​ដែល​គ្រូបង្រៀន​បាន​លើកឡើង​ស្តី​ពី​ការ​មិន​បញ្ចូល​បេតិកភណ្ឌ​វប្បធម៌​ទៅ​ក្នុង​កិច្ច​តែងការ​បង្រៀន​ ​គឺ​ដោយសារតែ​លោកគ្រូ​អ្នកគ្រូ​ទាំងនោះ​ ​មានការ​បារម្ភ​ចំពោះ​ការអនុវត្ត​ន៍​តាមកាល​វិភាគ​ដែល​កំណត់​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​។​ ​ម៉្យាងទៀត​ ​លោកគ្រូ​អ្នកគ្រូ​ទាំងនោះ​ ​ពុំ​មាន​សម្ភារៈ​ឧប​ទ្ទេ​សគ្រប់​គ្រាន់​ក្នុង​ការ​បង្រៀន​អំពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ផង​ ​ក៏ដូចជា​ការ​ខ្វះខាត​គ្រូបង្រៀន​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ ​ច្បាស់លាស់​ទទួលបន្ទុក​ការ​បង្រៀន​អំពី​បេតិកភណ្ឌ​វប្បធម៌​ផង​។​

     ដើម្បីឲ្យ​សិស្សានុសិស្ស​យល់ដឹង​អំពី​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​របស់​ខ្លួន​ ​ការ​បង្រៀន​នៅ​តាម​សាលារៀន​អំពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ត្រូវតែ​បង្កើត​ឡើង​។​ ​ទោះបីជា​អង្គភាព​នានា​ដូចជា​អង្គការ​ឃ្លាំមើល​បេតិកភណ្ឌ​វប្បធម៌​ ​បាន​និង​កំពុងធ្វើការ​អប់រំ​ពី​បេតិកភណ្ឌ​វប្បធម៌​នៅ​តាម​ ​សហគមន៍​ក្នុង​ខេត្តសៀមរាប​ក៏ដោយ​ ​ក៏​កម្មវិធី​សិក្សា​នេះ​ពុំ​ទាន់​ទទួល​បានការ​ឯកភាព​ពី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​នៅឡើយ​។​ ​ដើម្បី​ផ្តល់​ជំនួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អាច​ជួយ​ផ្តល់​ជា​គំនិត​ក្នុង​ការអភិវឌ្ឍន៍​កាលវិភាគ​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ដើម្បី​ដាក់បញ្ចូល​ម៉ោង​សិក្សា​បន្ថែម​ ​ស្តី​ពី​មេរៀន​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​។​ ​ការសិក្សា​អំពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ ​អាច​ច្របាច់​បញ្ចូល​គ្នា​ជាមួយនឹង​កិច្ច​តែងការ​បង្រៀន​ដែល​មានស្រាប់​។​ ​

     ឆ្លើយតបទៅនឹង​កង្វះខាត​សម្ភារៈ​ឧប​ទ្ទេ​សនិង​បុគ្គល​មាន​ជំនាញ​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​អាច​ដាក់បញ្ចូល​មេរៀន​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ពី​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្លួន​។​ ​ថ្វីត្បិតតែ​តំបន់​មួយចំនួន​មិន​ទទួលរង​ការរុករាន​បំផ្លាញ​ដោយ​ផ្ទាល់​ពី​ខ្មែរក្រហម​ក៏ដោយ​ ​ក៏​តម្រូវការ​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​ចំពោះ​តំបន់​បេតិកភណ្ឌ​វប្បធម៌​បន្ទាប់ពី​អំពើ​ប្រល័យ​ពូជសាសន៍​ ​គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​។​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការដែល​មានស្រាប់​រវាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​និង​សាលារៀន​នានា​ក្នុង​ប្រទេស​កម្ពុជា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​អាច​ជា​វិធីសាស្ត្រ​ងាយស្រួល​និង​មានប្រសិទ្ធភាព​មួយ​ ​ដើម្បី​បញ្ជ្រាប​ទៅកាន់​ប្រជាជន​ជាច្រើន​ ​ដោយ​ពុំ​ចាំបាច់​លើកឡើង​កម្មវិធី​ថ្មីសន្លាង​ផ្សេងទៀត​ទេ​។​ ​

ការអប់រំ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​

     ជា​ការ​សោក​ស្តាយ​បំផុត​ចំពោះ​ការពិត​ដែល​ថា​ ​ប្រជាជន​រស់នៅ​ក្បែរ​តំបន់​តា​មន្ត​បានដឹង​តិចតួច​បំផុត​ពី​ប្រវត្តិសាស្ត្រ​និង​តម្លៃ​របស់​សម្បត្តិ​វប្បធម៌​ខ្មែរ​។​ ​ក្រៅពី​បរិបទ​នៃ​សង្គ្រាម​ ​មាន​ប្រជាជន​តិចតួច​ណាស់​ដែល​យើង​បាន​និយាយ​ជាមួយ​ ​បានដឹង​អំពី​ប្រាសាទ​តា​មន្ត​។​ ​ដើម្បី​បង្កើត​ចំណេះដឹង​អំពី​បេតិកភណ្ឌ​វប្បធម៌​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង​និង​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​គួរ​ត្រូវ​បង្កើត​ឡើង​ដើម្បី​ពង្រីក​វិស័យ​អប់រំ​ទៅដល់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ​តា​មន្ត​។​ ​រាជ​រដ្ឋា​ ​ ​ភិបាល​បាន​ផ្គត់ផ្គង់​ទាំង​ស្មារតី​និង​សម្ភារៈ​ជាច្រើន​ដល់​ការរស់នៅ​នៅក្នុង​តំបន់​ប្រាសាទ​តា​មន្ត​ ​ក៏ប៉ុន្តែ​ការអប់រំ​ប្រជាជន​ពេញវ័យ​អំពី​បេតិកភណ្ឌ​វប្បធម៌​នៅ​ពុំ​ទាន់​មាននៅ​ឡើយ​ទេ​។​ ​អ្នកភូមិ​ដែល​យើង​បាន​និយាយ​ជាមួយ​ ​បាន​សម្តែង​ការចាប់អារម្មណ៍​ចំពោះ​ការសិក្សា​បន្ថែម​ ​ក៏ប៉ុន្តែ​មិនបាន​ដឹង​ថា​គួរ​ទៅ​សិក្សា​នៅកន្លែង​ណា​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​គួរ​ចាប់ផ្តើម​បង្រៀន​ប្រជាជន​របស់​ខ្លួន​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួនឯង​។​ ​

     នៅក្នុង​ស្រុក​អង្គរបុរី​ ​ស្ថានទូត​អាមេរិក​បាន​ផ្តល់​ជំនួយ​ដើម្បី​ធ្វើឲ្យ​សារមន្ទីរ​មាន​ភាព​ប្រសើរ​ឡើង​ ​និង​ផ្តល់​ជា​ការអប់រំ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដែល​នឹង​ជួយ​ដល់​ការ​បន្ត​ការអប់រំ​ដល់​សាធារណជន​ ​ក៏ប៉ុន្តែ​សកម្មភាព​នេះ​មិនបាន​ធានា​ថា​ ​អ្នកភូមិ​គ្រប់រូប​បាន​យល់​ជ្រួតជ្រាប​ទេ​។​ ​កាលពី១០ឆ្នាំមុន​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអប់រំ​សាធារណជន​អំពី​សារៈសំខាន់​នៃ​បេតិកភណ្ឌ​វប្បធម៌​ ​ក៏ដូចជា​ការរុករាន​បំផ្លាញ​បាន​ធ្វើឡើង​។​ ​ក៏ប៉ុន្តែ​អ្នកភូមិ​ដែល​យើង​បាន​និយាយ​ជាមួយ​ ​នៅតែ​ពុំ​ទាន់បាន​យល់​អំពី​ភាព​មិន​ស្របច្បាប់​នៃ​ការរុករាន​លួច​បំផ្លាញ​។​ ​ទាំងអស់​នេះ​ ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​តម្រូវការ​វិស័យ​អប់រំ​បន្ថែម​ដល់​សិស្សានុសិស្ស​។​ ​ប្រសិនបើ​មានការ​អប់រំ​សិស្ស​មួយ​ជំនាន់​អំពី​បេតិកភណ្ឌ​វប្បធម៌​ជា​រៀងរាល់​ឆ្នាំ​ ​នោះ​ការពិភាក្សា​បន្តបន្ទាប់​នៅក្នុង​សហគមន៍​អំពី​សារៈសំខាន់​នៃ​បេតិកភណ្ឌ​វប្បធម៌​ ​និង​ការ​លើកកម្ពស់​ការយល់​ដឹង​អំពី​ច្បាប់​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ ​ប្រាកដជា​កើតមាន​ជាក់ជា​មិនខាន​។​